ដោយសារតែភ្លើងប្រច័ណ្ឌយុវតីស្រស់ស្អាតម្នាក់ត្រូវមិត្តប្រុសតាមចាក់សំលាប់រហូតស្លាប់ក្នុងថ្លុកឈាមគួរអោយអសូរពន់ពេក
ប្រទេសប្រេស៊ីល៖ រឿងរ៉ាវស្នេហាមនុស្សសត្វក្នុងលោក មានទុក្ខ មានសប្បាយ មានជួបមានព្រាតសែនពិបាកយល់។ មានគូស្នេហ៍ភាគច្រើនបានជួបគ្នារួមរស់ជាមួយគ្នាសុខសប្បាយសាងសុភមង្គលរហូតដល់ចាស់ៗរៀងៗខ្លួន ហើយក៍មានគូរស្នេហ៍ខ្លះបានជួបគ្នាមួយរយៈពេលខ្លីក៍បែកព្រាត់ប្រាស់គ្នាដោយសារបញ្ហាផ្សេងៗ រហូតដល់អ្នកខ្លះក្រោយពីបែកគ្នាហើយនៅមានគំនុំគុំគួនតាមព្យាបាទគ្នាមិនឈប់ឈរទៀតផង។ តួយ៉ាងមានគូស្នេហ៍មួយគូរក្រោយពីបែកបាក់គ្នាហើយ ខាងប្រុសមិនអស់ចិត្ត មានគំនុំតាមចាក់សំលាប់ខាងស្រីរហូតដល់ស្លាប់ក្នុងថ្លុកឈាមនេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ក្នុងស្រុករបស់ប្រទេសប្រេស៊ីលនៅទី១០ខែមករាឆ្នាំ២០១៧កន្លងទៅ។ យោងតាមសាក្សីបាននិយាយថា មុនពេលកើតហេតុមានគូរស្នេហ៍មួយគូរបានឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងដោយសាររឿងប្រច័ណ្ឌ។ ក្រោយមកបុរសជាជនបង្កបានដកកាំបិតចាក់ទៅលើស្រ្តីរងគ្រោះ ជាច្រើនកាំបិតស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។ ជនបង្កបានរត់គិចខ្លួនបាត់ស្រមោល។ អរគុណដល់ប្រភព៖ សូមស៊ែរ