រំលោភមិនបានសំរេចអារផ្តាច់បំពង់កស្លាប់ក្នុងថ្លុកឈាមបង្ករការភ្ញាកផ្អើល
យុវតីអាយុ១៨ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលនេះតាមការចុះផ្សាយរបស់កាសែតថៃចុះថ្ងៃទី២៩ខែមិនាឆ្នាំ២០១៧នេះ។ តាមការរាប់រៀបរបស់ម្តាយក្មេងស្រីរងគ្រោះបាននិយាយមុនពេលកើតហេតុ កូនស្រីរបស់គាត់បានសំទៅដើរលេងមើលគេដាក់តាំងពិពណ៌លក់ផលិផលនិងការប្រគុំតន្ត្រីមួយក្បែរភូមិ បាត់មួយយប់ព្រឹកឡើង ឃើញដេកស្លាប់យ៉ាងអនោចអធមក្នុងដីវាលមួយកន្លង។ យោងតាមតម្រួតបាននិយាយថា មានសេចក្តីរាយការណ៍មកថាមានករណីឃាតកម្មមួយកើតឡើងលើក្មេងស្រីរងគ្រោះម្នាក់។ ពេលក្រុមតម្រួតចុះទៅដល់ ប្រទះឃើញក្មេងស្រីដេកស្លាប់ផ្កាប់មុខ កត្រូវបានគេអារផ្តាច់ហូរឈាមរហូតដល់ស្លាប់នៅនិងកន្លែង។ ក្មេងស្រីរងគ្រោះឈ្មោះ ថាប់ ឡាស៊ិរិនអាយុ១៨ឆ្នាំរស់នៅក្បែកន្លែងកើតហេតុខាងលើ។ តម្រួតបានសន្និដ្ឋានថា ឃាតករអាចជាមនុស្សស្គាល់គ្នា រំលោភមិនបានក៍សំលាប់បំបិតមាត់ចោលតែម្តង។ អរគុណដល់ប្រភព៖ សូមស៊ែរ