អាងអីក៍សាហាវម្លេះ?? ឃើញសង្សារបណ្តើរប្រុសថ្មីនៅឆ្នេរសមុទ្រស្ទុះទៅកាប់ចិញ្ជ្រាំដូចអង្កន់ត្រី
អាមេរិច៖ យុវជនឈាមរាវម្នាក់គ្រាន់តែឃើញសង្សារ បណ្តើរប្រុសម្នាក់នៅឆ្នេរសមុទ្រស្ទុះទាញកាំបិត កាប់ចិញ្ជ្រាំដូចគេអង្កន់ត្រីរួចអូសចូលទឹកសមុទ្រស្លាប់ភ្លាមៗគួរអោយរន្ធត់។
ប៉ូលីសបាននិយាយថា នារីរងគ្រោះ មានឈ្មោះថា Sania MC Massel អាយុ ២៥ឆ្នាំ រស់នៅក្រុង Mountain View សហរដ្ឋអាមេរិក។ មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះបានកំពុងដេកលេងនៅមាត់សមុទ្រ ជាមួយបុរសម្នាក់ដែល ជាសង្សារថ្មីរបស់នាង ពេលនោះបុរសជាឃាតករឃើញក៍បានដកកាំបិតពីក្នុងកាបូបស្ពាយ កាប់ប្រហារទៅលើជនរងគ្រោះ យ៉ាងសាហាវព្រៃផ្សៃពន់ពេក។
មិនតែប៉ុណ្ណោះក្រោយពីកាប់ជាច្រើនកាំបិតហើយ បានអូសសាកសពនាងទំលាក់ក្នុងសមុទ្រទៀតផង រីឯបុរសជាសង្សារថ្មីនាងបានត្រឹមតែឈរមើលប៉ុណ្ណោះ។
ឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ តាមការសាកសួរបុរសដែលជាសង្សាររបស់ស្ត្រីរងគ្រោះបាននិយាយថាគាត់បានមកស្នាក់នៅនិងលេងសមុទ្រនេះបានពីរថ្ងៃមកហើយ គាត់មិនដឹងថានាងមានសង្សារពីមុនមកទេ គឺគាត់និងនាងទើបតែទាក់ទងគ្នាតែមួយរយៈពេលខ្លីតែប៉ុណ្ណោះមុនមកដើរកំសាន្តនៅសមុទ្រ៕ អរគុណដល់ប្រភព៖ សូមស៊ែរ