loading...

ស្អាតហើយក្លាហានទៀត!!! ស៊យវិញឆក់ប៉ះកាបូប និងទូរស័ព្ទនិស្សិតស្រីម្នាក់ មានភ្ជាប់ប្រព័ន្ធ iCloud… នាងឆែកឃើញ នាំសមត្ថកិច្ចដេញតាម បាញ់ចោរធ្លាយពោះ…

ស្អាតហើយក្លាហានទៀត!!! ស៊យវិញឆក់ប៉ះកាបូប និងទូរស័ព្ទនិស្សិតស្រីម្នាក់ មានភ្ជាប់ប្រព័ន្ធ iCloud… នាងឆែកឃើញ នាំសមត្ថកិច្ចដេញតាម បាញ់ចោរធ្លាយពោះ…


ភ្នំពេញ ៖ នារីម្នាក់ត្រូវក្រុមចោរមួយក្រុម ឆក់កាបូបបានសំរេច តែត្រូវបាននាងបើកប្រព័ន្ធស្វែងរកទូរស័ព្ទ ក៏រកឃើញជនសង្ស័យខាងលើ ហើយក៏បានប្រមែលប្រមូលគ្នា និងប្ដឹងទៅសមត្ថកិច្ចអោយជួយដេញចាប់ រហូតដល់ចំនុចផ្លូវចូល ក្នុងបូរីអង្គរភ្នំពេញ ទើបសមត្ថកិច្ចបានដកកាំភ្លើងខ្លី បាញ់ទៅចំអ្នកបើកម៉ូតូ ធ្លាយពោះដួលនៅនិងចំនុចខាងលើ ហើយជនសង្ស័យម្នាក់ទៀត បានលោតចូលក្នុងទឹកប្រឡាយ ដែលនៅជិតនោះ បាត់ស្រមោល ហើយហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំនុចក្បែផ្ទះសំណាក់ស្រែខ្ញុំ ក្រោយវិទ្យាល័យសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។


ជនរងគ្រោះ មានឈ្មោះ សៀន សិលា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅ
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហ្សូមឺអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CQ 0393។


​ប្រភពព័ត៌មានពីនារីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ នាងបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅរកទិញអីញ៉ាំ នៅម្ដុំសាលាសន្ធរម៉ុក ​
ខណៈពេលជិះមកដល់ ចំនុចក្រោយសាលាសន្ធរម៉ុក ស្រាប់តែមានជនសង្ស័យ បួននាក់ជិះ​ម៉ូតូ២គ្រឿង​ ម៉ាកនិច និងម៉ាកSL បានជិះមកពីក្រោយ ហើយបានធ្វើសកម្មភាព ឆក់កាបូបស្ពាយចំហៀង របស់នារីជនរងគ្រោះ យកទៅបាត់ដោយសុវត្ថិភាព ​នៅក្នុងកាបូបនោះ មានសម្ភារៈដូចជា ទូរសព្ទ័ដៃម៉ាក អាយហ្វូនសិចផ្លើសមួយគ្រឿង លុយ៥០ដុល្លារ និង ដុំសាកថ្ម​មួយ ។


ជនរងគ្រោះ បានបន្តទៀតថា ដោយសារតែទូរស័ព្ទរបស់នាង ដែលនៅក្នុងកាបូបនេះ ជាប់ប្រព័ន្ធ Find my iphone រឺ អាចហៅបានថា iCloud ដែលជាប្រព័ន្ធ GPS តាមដានដែលមាននៅលើ គ្រប់ទូរសព្ទ័ម៉ាកអាយហ្វូ​ន ​ពេលដែលមានការបាត់បង់ គ្រាន់តែបើកប្រព័ន្ធនេះ នឹងអាចតាមដាន ហើយដឹងថាទូរសព្ទ័របស់យើង នៅកន្លែងណាហើយ ​ដោយសារតែទូរសព្ទ័របស់នារីរងគ្រោះ បានភ្ជាប់ប្រពន្ធមួយនេះ ទើបនាងបានតាមដាន ទូរសព្ទ័របស់នាង តាមប្រពន្ធ័នេះ ហើយក៏ដឹងថា ជនសង្ស័យនៅកន្លែងណា។


ក្រោយមករូបនាង បានហៅអ្នកផ្ទះរបស់នាង បួនទៅប្រាំនាក់ ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចផងដែរ ដើម្បីតាមចាប់ជនសង្ស័យ តាមប្រពន្ធ័តាមដានដែលបានភ្ជាប់ ក្នុងទូរសព្ទ័របស់នារីរងគ្រោះខាងលើ លុះពេលតាមដាន រហូតដល់កន្លែងខាងលើ ក៏ប្រទះឃើញជនសង្ស័យ ហើយបានធ្វើការដេញចាប់ ជាមួយសមត្ថកិច្ចតែជនរងគ្រោះ មិនបានបញ្ជាក់ថា សមត្ថកិច្ចដែលធ្វើការប្រដេញចាប់ ជាមួយនេះ មកពីខណ្ឌណានោះទេ។


លុះមកដល់ចំនុច ផ្លូវចូលក្នុងបូរីអង្គរភ្នំពេញ ព្រំប្រទល់ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ សមត្ថកិច្ចដែលប្រដេញនោះ បានដកកាំភ្លើងខ្លីបាញ់សំដៅ ជនសង្ស័យ ដែលជិះម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 5301 ជិះគ្នាពីរនាក់ ហើយបាញ់ចំអ្នកឌុប បណ្ដាលអោយចំបញ្ឆិតពោះខាងស្ដាំ បណ្ដាលអោយម៉ូតូដួល ហើយជនសង្ស័យម្នាក់ ដែលជិះពីក្រោយ បានលោតចូលក្នុងទឹកប្រលាយ ដែលនៅអមផ្លូវខាងលើ ដើម្បីគេចខ្លួន 
ចំនែកឯម៉ូតូ បក្សពួករបស់ពួកគេ មួយគ្រឿងទៀត បានជិះរត់គេចខ្លួន ជាមួយនិងកាបូប ជនរងគ្រោះបាត់ទៅដោយសុវត្ថិភាព។


គួរបញ្ជាក់ថា ខណៈពេលនោះ មានប្រជាពលរដ្ឋជាច្រើន មកចោមរោមមើល ជនសង្ស័យខាងលើនេះ និងខ្លះទៀតបាននាំគ្នា រកមើលជនសង្ស័យម្នាក់ទៀត ដែលបានលោតចូល ក្នុងប្រលាយនោះផងដែរ ហើយជនសង្ស័យខាងលើ មានឈ្មោះ អា ឆុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែសុខ ក្រោយពេលកើតហេតុ ជនសង្ស័យដែលបានរងរបួសនោះ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅកាន់រថយន្ត
សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកជនរងគ្រោះ យកទៅព្យាបាល ហើយ
ចំនែកវត្ថុតាងម៉ូតូមួយគ្រឿងនោះ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក មកយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕ ​អរគុណដល់ប្រភព៖ KBN-Live





Name

Agriculture,6,Comedy,4,Economic,17,Health,139,Hot Novel,40,HouseWife,8,InterNews,360,InterSport,49,InterStar,67,Khmer Movie,2,Knowledge,32,LifeStyle,158,LocalSport,42,NationalNews,488,NationalStar,116,Others,2,Political,54,SocialNews,208,SportNews,109,Technology,68,Traffic,66,Video,79,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,58,សិល្បៈកំសាន្ត,42,
ltr
item
ទីក្រុងព័ត៌មាន: ស្អាតហើយក្លាហានទៀត!!! ស៊យវិញឆក់ប៉ះកាបូប និងទូរស័ព្ទនិស្សិតស្រីម្នាក់ មានភ្ជាប់ប្រព័ន្ធ iCloud… នាងឆែកឃើញ នាំសមត្ថកិច្ចដេញតាម បាញ់ចោរធ្លាយពោះ…
ស្អាតហើយក្លាហានទៀត!!! ស៊យវិញឆក់ប៉ះកាបូប និងទូរស័ព្ទនិស្សិតស្រីម្នាក់ មានភ្ជាប់ប្រព័ន្ធ iCloud… នាងឆែកឃើញ នាំសមត្ថកិច្ចដេញតាម បាញ់ចោរធ្លាយពោះ…
ស្អាតហើយក្លាហានទៀត!!! ស៊យវិញឆក់ប៉ះកាបូប និងទូរស័ព្ទនិស្សិតស្រីម្នាក់ មានភ្ជាប់ប្រព័ន្ធ iCloud… នាងឆែកឃើញ នាំសមត្ថកិច្ចដេញតាម បាញ់ចោរធ្លាយពោះ…
https://4.bp.blogspot.com/-aj0Gzu4FUmc/WOH5VcLd1JI/AAAAAAAAHE0/5WN5v1_RoTQZlLd_dD1boYxIR9VPwJX8wCLcB/s640/1.jpg
https://4.bp.blogspot.com/-aj0Gzu4FUmc/WOH5VcLd1JI/AAAAAAAAHE0/5WN5v1_RoTQZlLd_dD1boYxIR9VPwJX8wCLcB/s72-c/1.jpg
ទីក្រុងព័ត៌មាន
http://tikrong-news99.blogspot.com/2017/04/icloud.html
http://tikrong-news99.blogspot.com/
http://tikrong-news99.blogspot.com/
http://tikrong-news99.blogspot.com/2017/04/icloud.html
true
3318664320499011491
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy